Serey is utilizing Blockchain technology

របៀបដែលបច្ចេកវិទ្យា AI ដណ្តើមការងារមនុស្ស អាចក្លាយជាកម្លាំងរុញច្រានឱ្យតម្លៃ Bitcoin ហក់ឡើង

K


ចលនាដ៏សំខាន់បន្ទាប់របស់ Bitcoin អាចនឹងមិនសូវពឹងផ្អែកលើបច្ចេកវិទ្យាផ្ទាល់របស់វាទេ ប៉ុន្តែគឺអាស្រ័យលើរបៀបដែលAI កែប្រែសេដ្ឋកិច្ចពិភពលោក។ យោងតាមការស្រាវជ្រាវពី NYDIG ទិសដៅរបស់គ្រីបតូកាក់នេះ ទំនងជានឹងរងឥទ្ធិពលពីរបៀបដែល AI ប៉ះពាល់ដល់ទីផ្សារការងារ កំណើនសេដ្ឋកិច្ច អត្រាការប្រាក់ និងសាច់ប្រាក់របស់ធនាគារកណ្តាល។


លោក Greg Cipolaro ប្រធានផ្នែកស្រាវជ្រាវសកលរបស់ NYDIG បានដៅថា Bitcoin ឆ្លើយតបជាចម្បងទៅនឹងកម្លាំងសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធំ។ ប្រសិនបើ AI នាំឱ្យមានការបាត់បង់ការងារយ៉ាងរីករាលដាល និងការធ្លាក់ចុះនៃប្រាក់ឈ្នួល នោះរដ្ឋាភិបាល និងធនាគារកណ្តាលអាចនឹងឆ្លើយតបវិញតាមរយៈការបញ្ចុះអត្រាការប្រាក់ ឬការបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច។ ការកើនឡើងនៃសាច់ប្រាក់ងាយស្រួលក្នុងទីផ្សារបែបនេះ តាមប្រវត្តិសាស្ត្រតែងតែជួយទ្រទ្រង់ដល់តម្លៃ Bitcoin ដែលជាធម្មតាវាតែងតែឡើងថ្លៃនៅពេលដែលការផ្គត់ផ្គង់ប្រាក់សកលរីកធំ។ ការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះនៅក្រុមហ៊ុន Block ដែលក្នុងនោះសហស្ថាបនិក លោក Jack Dorsey បានលើកឡើងពីប្រសិទ្ធភាពដែលជំរុញដោយ AI បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃស្វ័យប្រវត្តិកម្មមកលើការងារ។


ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពផ្ទុយពីនេះអាចនឹងដាក់សម្ពាធលើ Bitcoin វិញ។ ប្រសិនបើ AI ជួយបង្កើនផលិតភាពដោយមិនបង្កឱ្យមានការបាត់បង់ការងារធំដុំ កំណើនសេដ្ឋកិច្ចអាចនឹងកាន់តែរឹងមាំ ហើយអត្រាការប្រាក់ពិតប្រាកដអាចនឹងកើនឡើង។ កម្រិតទិន្នផល (Yields) ខ្ពស់ និន្នាការនេះតែងតែដាក់សម្ពាធលើ Bitcoin ដោយសារតែវាធ្វើឱ្យការវិនិយោគតាមបែបប្រពៃណីកាន់តែមានភាពទាក់ទាញ និងបង្កើនថ្លៃដើមឱកាស (Opportunity cost) ក្នុងការកាន់កាប់រូបិយប័ណ្ណគ្រីបតូ។


ប្រវត្តិសាស្ត្របានបង្ហាញថា ការផ្លាស់ប្តូរបច្ចេកវិទ្យាសំខាន់ៗចាប់តាំងពីម៉ាស៊ីនចំហាយទឹករហូតដល់អ៊ីនធឺណិតដំបូងឡើយតែងតែបង្កឱ្យមានការភ័យខ្លាចអំពីភាពអត់ការងារធ្វើទ្រង់ទ្រាយធំ ប៉ុន្តែនៅទីបំផុតវាបានបង្កើតឧស្សាហកម្មថ្មីៗ និងពង្រីកផលិតភាព។ NYDIG បានផ្តល់យោបល់ថា AI អាចនឹងដើរតាមគន្លងស្រដៀងគ្នានេះ ពោលគឺការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ច ជាជាងការមកជំនួសវាទាំងស្រុង។ ក្នុងរយៈពេលវែង AI ថែមទាំងអាចជួយជំរុញការប្រើប្រាស់ Bitcoin តាមរយៈការទូទាត់ដោយស្វ័យប្រវត្តិនៃ «ម៉ាស៊ីនទៅកាន់ម៉ាស៊ីន» (Machine-to-machine payments) ទោះបីជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុបច្ចុប្បន្ននៅតែផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធប្រពៃណីដូចជាកាតឥណទានក៏ដោយ។


ជាចុងក្រោយ គន្លងនៃតម្លៃរបស់ Bitcoin អាចនឹងមិនសូវពឹងផ្អែកលើបច្ចេកវិទ្យា AI ខ្លួនឯងនោះទេ ប៉ុន្តែគឺអាស្រ័យលើរបៀបដែលអ្នកកំណត់គោលនយោបាយ និងទីផ្សារឆ្លើយតបទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចដែល AI បង្កើតឡើង។

Here's how bitcoin's price rise could be fueled by job-stealing AI software

Bitcoin’s next major move may depend less on technology and more on how artificial intelligence reshapes the global economy. According to research from NYDIG, the cryptocurrency’s direction will likely be influenced by how AI affects jobs, economic growth, interest rates and central bank liquidity.


NYDIG’s global head of research, Greg Cipolaro, argues that bitcoin reacts mainly to broader economic forces. If AI leads to widespread job losses and weaker wages, governments and central banks may respond with lower interest rates or stimulus spending. That surge in liquidity has historically supported bitcoin, which often rises when global money supply expands. Recent job cuts at Block, where co-founder Jack Dorsey cited AI-driven efficiency, highlight growing concerns about automation’s effect on employment.


However, the opposite scenario could pressure bitcoin. If AI boosts productivity without causing major job losses, economic growth could strengthen and real interest rates could rise. Higher real yields tend to weigh on bitcoin because they make traditional investments more attractive and increase the opportunity cost of holding the cryptocurrency.


History shows that major technological shifts from the steam engine to the internet initially sparked fears of mass unemployment but ultimately created new industries and expanded productivity. NYDIG suggests AI may follow a similar path, integrating into the economy rather than replacing it entirely. In the long term, AI could even support bitcoin adoption through automated, machine-to-machine payments, though current financial incentives still favor traditional systems like credit cards.


In the end, bitcoin’s trajectory may depend less on AI itself and more on how policymakers and markets respond to the economic changes AI brings.


1785.081 SRY$0.00
Khmer Crypto

Comments