យោងតាមលោក Mitchell Amador នាយកប្រតិបត្តិនៃវេទិកាសន្តិសុខ Web3 ឈ្មោះ Immunefi បានឱ្យដឹងថា ជិត ៤ ក្នុងចំណោម ៥ នៃគម្រោងគ្រីបតូដែលរងការវាយប្រហារតាមប្រព័ន្ធសាយប័រខ្នាតធំ គឺមិនដែលងើបឡើងវិញបានពេញលេញនោះទេ។ ជាញឹកញាប់ គម្រោងទាំងនោះតែងតែផ្អាកដំណើរការ ឬមានភាពយឺតយ៉ាវក្នុងការឆ្លើយតបបន្ទាប់ពីមានការលួចចូល ដែលធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការ និងការបាត់បង់ទំនុកចិត្ត។ លោក Amador បានបញ្ជាក់ថា កត្តានេះបង្កការខូចខាតខ្លាំងជាងការបាត់បង់សាច់ប្រាក់ដំបូងទៅទៀត។
លោក Alex Katz នាយកប្រតិបត្តិនៃក្រុមហ៊ុន Kerberus បានកត់សម្គាល់ថា ទោះបីជាមានការជួសជុលផ្នែកបច្ចេកទេសរួចរាល់ក៏ដោយ ក៏ការខូចខាតកេរ្តិ៍ឈ្មោះបានធ្វើឱ្យអ្នកប្រើប្រាស់ចាកចេញ ហើយលំហូរសាច់ប្រាក់ (Liquidity) ក៏រីងស្ងួត ដែលជាញឹកញាប់វាគឺជា "ចំណុចចាប់ផ្តើមនៃទីបញ្ចប់"។ កំហុសរបស់មនុស្ស ដូចជាការចាញ់បោកការស្ទូចទិន្នន័យ (Phishing) ឬការប្រើល្បិចបោកបញ្ឆោតតាមទំនាក់ទំនងសង្គម (Social Engineering) នាពេលបច្ចុប្បន្ននេះ បង្កឱ្យមានការបាត់បង់ច្រើនជាងបញ្ហាបច្ចេកទេសក្នុងកិច្ចសន្យាឆ្លាតវៃ (Smart Contract) ទៅទៀត។
ការលួចរូបិយបណ្ណគ្រីបតូបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥ ដែលមានទឹកប្រាក់សរុបចំនួន ៣,៤ ពាន់លានដុល្លារ រួមទាំងការវាយប្រហារកក្រើកខ្លាំងដូចជាការលួចយកប្រាក់ ១,៤ ពាន់លានដុល្លារពីក្រុមហ៊ុន Bybit ជាដើម។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា ក្នុងឆ្នាំ ២០២៦ នេះ សន្តិសុខនៃកិច្ចសន្យាឆ្លាតវៃនឹងកាន់តែរឹងមាំតាមរយៈការធ្វើសវនកម្ម ការតាមដាន និងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃដើម្បីស្វែងរកការគំរាមកំហែង។
80% of Hacked Crypto Projects Never Fully Recover
Nearly four in five crypto projects that suffer major hacks never fully bounce back, according to Mitchell Amador, CEO of Web3 security platform Immunefi. Projects often freeze or delay responses after exploits, breaking operations and trust, which Amador says is more damaging than the initial fund loss.
Alex Katz, CEO of Kerberus, noted that even after technical fixes, reputational damage drives users away and liquidity dries up, often marking the “beginning of the end.” Human errors, like falling for phishing or social engineering, now cause more losses than smart contract flaws.
Crypto hacks surged in 2025, totaling $3.4 billion, with high-profile attacks like the $1.4B Bybit hack. Experts remain optimistic that 2026 will see stronger smart contract security through audits, monitoring, and threat intelligence.


Comments