Serey is utilizing Blockchain technology

លោក Hoskinson ព្រមានថា សកម្មភាពគ្រីបតូរបស់លោក ត្រាំ កំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យនេះ

K


លោក Charles Hoskinson ស្ថាបនិកក្រុមហ៊ុន Cardano បានលើកឡើងថា គោលនយោបាយគ្រីបតូរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យខូចខាតដល់ឧស្សាហកម្មគ្រីបតូ ជាជាងការជួយជ្រោមជ្រែង។ លោកជឿជាក់ថា ស្ថានភាពបច្ចុប្បន្នគឺអាក្រក់ជាងកាលពីជំនាន់ប្រធានាធិបតី Joe Biden ទៅទៀត។


លោក Hoskinson បានរិះគន់ការចេញលក់ "Trump Coin" និងកាក់របស់លោកស្រី Melania Trump ដោយនិយាយថា សកម្មភាពទាំងនេះបានធ្វើឱ្យវិស័យគ្រីបតូមើលទៅដូចជាឧបករណ៍នយោបាយសម្រាប់កេងចំណេញលុយកាក់។ បន្ទាប់ពីការដាក់លក់ តម្លៃកាក់ Trump Coin បានធ្លាក់ចុះជាង ៨០% ដែលបង្កឱ្យមានការខាតបង់យ៉ាងធំធេងដល់វិនិយោគិន និងបង្កើនការបោកប្រាស់នៅក្នុងទីផ្សារ Meme Coin។


យោងតាមលោក Hoskinson សកម្មភាពទាំងនេះក៏បានបំផ្លាញឱកាសក្នុងការបង្កើតច្បាប់គ្រីបតូដែលមានការគាំទ្រពីភាគីចម្រុះ (Bipartisan) កាលពីដើមឆ្នាំ ២០២៥ ផងដែរ។ លោកបានបន្តថា សេចក្តីព្រាងច្បាប់សំខាន់ៗដូចជា GENIUS Act និង Clarity Act អាចនឹងត្រូវអនុម័តរួចរាល់ ប្រសិនបើគ្មានការចេញលក់ Meme Coin ទាំងនោះទេ។ ផ្ទុយទៅវិញ គ្រីបតូបានក្លាយជាបញ្ហានយោបាយ ដែលធ្វើឱ្យខាងគណបក្សប្រជាធិបតេយ្យដកខ្លួនចេញពីការគាំទ្របទប្បញ្ញត្តិទាំងនេះ។


លោកក៏បានបន្ទោសរដ្ឋបាលលោក ត្រាំ ចំពោះការខ្វះខាតរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំច្បាស់លាស់។ លោក Hoskinson បាននិយាយថា ថ្នាក់ដឹកនាំក្នុងឧស្សាហកម្មនេះមិនត្រូវបានផ្តល់ប្រឹក្សាយ៉ាងត្រឹមត្រូវឡើយ ហើយការសម្រេចចិត្តនានាត្រូវបានធ្វើឡើងដោយគ្មានការសម្របសម្រួល។ លោកបានព្រមានថា បញ្ហានេះអាចនឹងពន្យារពេលការបង្កើតច្បាប់គ្រីបតូច្បាស់លាស់ រហូតដល់យ៉ាងហោចណាស់ឆ្នាំ ២០២៩។


ខណៈពេលដែលបុគ្គលសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មនេះជឿថា ការពន្យារពេលច្បាប់បទប្បញ្ញត្តិមិនមែនជារឿងអាក្រក់ទាំងស្រុង លោក Hoskinson នៅតែមានទស្សនៈអវិជ្ជមាន។ លោកបានអះអាងថា គ្រីបតូត្រូវបានគេធ្វើឱ្យក្លាយជារឿងនយោបាយ ទំនុកចិត្តត្រូវបានបំផ្លាញ ហើយឧស្សាហកម្មនេះបានបាត់បង់ឱកាសដ៏សំខាន់ក្នុងការឈានទៅមុខជាមួយគ្នា។

Hoskinson Warns Trump’s Crypto Moves Are Hurting the Industry

Charles Hoskinson, founder of Cardano, says former U.S. President Donald Trump’s crypto policies have damaged the crypto industry instead of helping it. He believes the situation is now worse than it was under President Joe Biden.


Hoskinson criticized the launch of Trump Coin and Melania Trump’s coin, saying they made crypto look like a money grabbing political tool. After the launch, Trump Coin lost more than 80% of its value, causing big losses for investors and increasing scams in the meme coin market.


According to Hoskinson, these moves also destroyed a chance for bipartisan crypto laws in early 2025. He said important bills like the GENIUS Act and the Clarity Act could have passed if the meme coins had not been launched. Instead, crypto became a political issue, pushing Democrats away from supporting regulation.


He also blamed the Trump administration for lacking structure and clear leadership. Hoskinson said industry leaders were not properly consulted, and decisions were made without coordination. This, he warned, could delay clear crypto rules until at least 2029.


While some industry figures believe delays in regulation are not entirely bad, Hoskinson remains pessimistic. He argues that crypto has been politicized, trust has been damaged, and the industry has lost a key opportunity to move forward together.

1636.792 SRY$0.00
Khmer Crypto

Comments