Serey is utilizing Blockchain technology

USAT របស់ Tether ក្លាយជាគូប្រជែងធំរបស់ USDC នៅអាមេរិក

K


ក្រុមអ្នកវិភាគលើកឡើងថា ស្តេប៊លខញ (Stablecoin) ថ្មីរបស់ក្រុមហ៊ុន Tether ដែលផ្ដោតលើទីផ្សារសហរដ្ឋអាមេរិកឈ្មោះ USAT អាចនឹងក្លាយជាគូប្រជែងក្នុងស្រុកពិតប្រាកដដំបូងគេចំពោះ USDC របស់ក្រុមហ៊ុន Circle ជាពិសេសក្នុងចំណោមអ្នកវិនិយោគស្ថាប័ន។


USAT ត្រូវបានដាក់ឱ្យប្រើប្រាស់ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Anchorage Digital និង Cantor Fitzgerald ដែលធ្វើឱ្យវាក្លាយជាស្តេប៊លខញ(stablecoin)កម្រិតស្ថាប័ន និងមានបទប្បញ្ញត្តិត្រឹមត្រូវនៅក្នុងសហរដ្ឋអាមេរិក។ ខណៈដែល USDT ដែលជាស្តេប៊លខញសកលរបស់ Tether កំពុងគ្របដណ្តប់ទីផ្សារគ្រីបតូទូទាំងពិភពលោក USAT ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីប្រកួតប្រជែងនៅក្នុងសហរដ្ឋអាមេរិក ដែលជាតំបន់ដែល USDC បាននាំមុខគេជាយូរមកហើយជាមួយធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងទីផ្សារដូរប្រាក់ដែលមានអាជ្ញាប័ណ្ណ។


អ្នកជំនាញកត់សម្គាល់ថា USAT អាចនឹងមានប្រៀបតាមរយៈភាពជាដៃគូដ៏រឹងមាំជាមួយវិស័យហិរញ្ញវត្ថុបែបប្រពៃណី និងសមត្ថភាពក្នុងការផ្សារភ្ជាប់ជាមួយបណ្តាញ USDT សកលរបស់ Tether។ ក្រៅពីនេះ ការចូលរួមពីអតីតមន្ត្រីសហរដ្ឋអាមេរិក ក៏អាចជួយកាត់បន្ថយការព្រួយបារម្ភដែលមានជាយូរមកហើយអំពីតម្លាភាពរបស់ក្រុមហ៊ុន Tether ផងដែរ។


ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញថាវាជាការគំរាមកំហែងខ្លាំងនោះទេ។ អ្នកវិភាគខ្លះនិយាយថា ហានិភ័យចំពោះ USDC នៅមានកម្រិតដែលអាចគ្រប់គ្រងបាន ហើយបានព្រមានថា USAT ថែមទាំងអាចដណ្តើមចំណែកទីផ្សាររបស់ USDT ខ្លួនឯងទៀតផង។


ជារួម ការដាក់ឱ្យប្រើប្រាស់នេះបង្ហាញពីតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ស្តេប៊លខញដុល្លាដែលមានបទប្បញ្ញត្តិនៅក្នុងសហរដ្ឋអាមេរិក និងការផ្លាស់ប្តូរឆ្ពោះទៅរកការប្រកួតប្រជែងដែលផ្អែកលើទំនុកចិត្ត បទប្បញ្ញត្តិ និងការទទួលយកពីស្ថាប័ន ជាជាងការពឹងផ្អែកតែលើទំហំទីផ្សារតែមួយមុខ។

Tether's USAT becomes a major rival to USDC in the US

Analysts say Tether’s new U.S.-focused stablecoin, USAT, could become the first real domestic competitor to Circle’s USDC, especially among institutional investors.


USAT is launched in partnership with Anchorage Digital and Cantor Fitzgerald, positioning it as a U.S.-regulated, institutional-grade stablecoin. While Tether’s global stablecoin USDT dominates worldwide crypto markets, USAT is designed specifically to compete in the U.S. an area where USDC has long led with banks, fintech firms, and regulated exchanges.


Experts note that USAT could gain an advantage through strong traditional finance partnerships and its ability to connect with Tether’s global USDT network. Some also believe the involvement of former U.S. officials may help ease long-standing concerns about Tether’s transparency.


However, not everyone sees it as a major threat yet. Some analysts say the risk to USDC is manageable, and warn that USAT could even cannibalize USDT’s market share.


Overall, the launch signals growing demand for regulated dollar stablecoins in the U.S. and a shift toward competition based on trust, regulation, and institutional adoption rather than size alone.



0.000 SRY$0.00
Khmer Crypto

Comments