ការប្រើប្រាស់ Stablecoin បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥ ដែលបង្ហាញពីតួនាទីកាន់តែសំខាន់របស់វានៅក្នុងហិរញ្ញវត្ថុឌីជីថល និងការទូទាត់សកល។ ទំហំប្រតិបត្តិការសរុបរបស់ Stablecoin បានកើនឡើង ៧២% ធៀបនឹងឆ្នាំមុន រហូតដល់កម្រិតកំណត់ត្រាមួយគឺ ៣៣ ទ្រីលីនដុល្លារ (៣៣ លានលានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការប្រើប្រាស់នៅក្នុងការជួញដូរ ការទូទាត់ និងកម្មវិធីហិរញ្ញវត្ថុវិមជ្ឈការ (DeFi)។
USDC បានក្លាយជា Stablecoin ដែលសកម្មបំផុតបើតាមលំហូរប្រតិបត្តិការ ដោយកត់ត្រាទុកនូវសកម្មភាពនៅលើបណ្តាញ (on-chain) ចំនួន ១៨,៣ ទ្រីលីនដុល្លារក្នុងឆ្នាំនេះ។ ចំនួននេះបានវ៉ាដាច់ USDT ដែលដំណើរការប្រតិបត្តិការបាន ១៣,៣ ទ្រីលីនដុល្លារ។ ទោះបីជាមានការផ្លាស់ប្តូរក្នុងការប្រើប្រាស់យ៉ាងណាក្តី ក៏ USDT នៅតែបន្តគ្រប់គ្រងទីផ្សារតាមរយៈមូលធននីយកម្មទីផ្សារ (market capitalization) ដោយមានប្រហែល ១៨៧ ប៊ីលីនដុល្លារ (១៨៧ ពាន់លានដុល្លារ) ក្នុងការចរាចរ។
ភាពខុសគ្នានេះឆ្លុះបញ្ចាំងពីករណីប្រើប្រាស់ខុសៗគ្នា។ USDC បានក្លាយជា Stablecoin ដែលគេពេញនិយមបំផុតនៅក្នុងហិរញ្ញវត្ថុវិមជ្ឈការ ដែលការជួញដូរញឹកញាប់ និងការផ្ទេរប្រាក់រយៈពេលខ្លីនាំឱ្យមាន "ល្បឿនបង្វិល" (velocity) ខ្ពស់នៃថូខឹន (token) ដដែលៗ។ ទន្ទឹមនឹងនេះដែរ USDT នៅតែត្រូវបានគេកាន់កាប់យ៉ាងទូលំទូលាយទុកជាទម្រង់នៃការរក្សាតម្លៃ និងជាទុនបំរុងសាច់ប្រាក់។
សម្លឹងទៅមុខ Bloomberg Intelligence បានព្យាករណ៍ពីការរីកចម្រើនយ៉ាងឆាប់រហ័សបន្តទៀតនៅក្នុងវិស័យនេះ ដោយប៉ាន់ប្រមាណថា ទំហំនៃការទូទាត់តាមរយៈ Stablecoin អាចឡើងដល់ ៥៦ ទ្រីលីនដុល្លារជារៀងរាល់ឆ្នាំត្រឹមឆ្នាំ ២០៣០ ដែលសង្កត់ធ្ងន់លើឥទ្ធិពលកាន់តែរីកធំនៃ Stablecoin ទាំងនៅក្នុងទីផ្សារគ្រីបតូ និងប្រព័ន្ធហិរញ្ញវត្ថុទូទៅ។
Stablecoin Growth: USDC Leads Transactions While USDT Dominates Market Cap
Stablecoin usage surged sharply in 2025, highlighting their growing role in digital finance and global payments. Total stablecoin transaction volume rose 72% year over year to a record $33 trillion, reflecting increased adoption across trading, payments, and decentralized finance applications.
USDC emerged as the most actively used stablecoin by transaction flow, recording $18.3 trillion in on-chain activity during the year. This surpassed USDT, which processed $13.3 trillion in transactions. Despite this shift in usage, USDT continues to dominate by market capitalization, with roughly $187 billion in circulation.
The divergence reflects differing use cases. USDC has become the preferred stablecoin in decentralized finance, where frequent trading and short-term transfers lead to higher turnover, or “velocity,” of the same tokens. USDT, meanwhile, remains widely held as a store of value and liquidity reserve.
Looking ahead, Bloomberg Intelligence projects continued rapid growth in the sector, estimating that stablecoin payment volumes could reach $56 trillion annually by 2030, underscoring the expanding influence of stablecoins in both crypto markets and the broader financial system.

Comments