Serey is utilizing Blockchain technology

SharpLink ដាក់ទុន ETH ចំនួន ១៧០លានដុល្លារ ចូលទៅក្នុងបណ្តាញ Layer-2 Linea

K


ក្រុមហ៊ុន SharpLink Gaming ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ Ethereum ដ៏ធំមួយដែលបានចុះបញ្ជីជាសាធារណៈ បានសម្រេចដាក់ប្រាក់វិនិយោគ (Stake) ជារូបិយបណ្ណ ETH ចំនួន ១៧០ លានដុល្លារ ទៅក្នុងបណ្តាញ Ethereum Layer-2 ឈ្មោះ Linea។ ការវិនិយោគនេះគឺជាផ្នែកមួយនៃផែនការទ្រង់ទ្រាយធំដែលមានតម្លៃរហូតដល់ ២០០ លានដុល្លារ ក្នុងគោលបំណងស្វែងរកផលចំណេញខ្ពស់ និងហានិភ័យទាប ដែលនេះត្រូវបានគេចាត់ទុកថាជាការដាក់ប្រាក់វិនិយោគក្នុងកម្រិតស្ថាប័នដ៏ធំបំផុតមួយមិនធ្លាប់មាននៅលើបណ្តាញ Layer-2។ តាមរយៈយុទ្ធសាស្ត្រនេះ SharpLink នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមានរង្វាន់ពីការ Stake កម្រិតដំបូងរបស់ ETH, ប្រាក់ចំណូលពីការធ្វើ Re-staking តាមរយៈ Eigen Cloud ព្រមទាំងការលើកទឹកចិត្តផ្សេងៗពី EtherFi និង Linea ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុននេះកាន់កាប់ ETH សរុបចំនួន ៨៦៤,៨៤០ ETH ដែលមានតម្លៃប្រមាណ ២.៧ ពាន់លានដុល្លារ ដែលធ្វើឱ្យពួកគេក្លាយជាស្ថាប័នសាធារណៈដែលមានការកាន់កាប់ Ethereum ធំជាងគេលំដាប់ទីពីរនៅលើពិភពលោក។ ថ្នាក់ដឹកនាំរបស់ SharpLink បានបញ្ជាក់ថា នេះគឺជាសញ្ញាណថ្មីមួយក្នុងវិស័យឧស្សាហកម្មឌីជីថល ដែលរួមបញ្ចូលគ្នានូវការវិនិយោគបែប Liquid Staking និងការគ្រប់គ្រងទ្រព្យសម្បត្តិក្នុងកម្រិតស្ថាប័ន ដើម្បីជំរុញឱ្យ "ប្រព័ន្ធហិរញ្ញវត្ថុវិមជ្ឈការ (DeFi) កម្រិតស្ថាប័ន" កាន់តែរីកចម្រើន។

ទោះបីជាក្រោយការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន (SBET) បានកើនឡើង ១.៤% ក៏ដោយ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែតុលា តម្លៃភាគហ៊ុននេះនៅតែមានការធ្លាក់ចុះជាង ៣០% នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ SharpLink នៅតែមានគម្រោងបន្តពង្រីកយុទ្ធសាស្ត្ររកប្រាក់ចំណេញតាមរយៈ DeFi បែបនេះបន្ថែមទៀត ដោយផ្អែកលើជំនឿចិត្តថា Ethereum នឹងក្លាយជាគ្រឹះដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុពិភពលោក ទោះបីជាបច្ចុប្បន្នតម្លៃសរុបដែលបានតម្កល់ (TVL) នៅក្នុងបណ្តាញ Linea មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីការចេញលក់ Token របស់ខ្លួនក៏ដោយ។


SharpLink Gaming Stakes $170M in ETH on Linea

SharpLink Gaming, a publicly traded Ethereum treasury firm, has staked $170 million worth of ETH on Ethereum layer-2 network Linea as part of a broader plan to deploy up to $200 million to generate higher risk-adjusted yields. The move marks one of the largest institutional staking deployments on a layer-2 network and allows SharpLink to earn native ETH staking rewards alongside re-staking income from Eigen Cloud and incentives from EtherFi and Linea.

The company holds 864,840 ETH—worth nearly $2.7 billion—making it the second-largest publicly traded Ethereum treasury firm, with all holdings staked via custodians. SharpLink executives described the strategy as an industry milestone, combining liquid staking, bridging, and institutional custody while advancing “institutional-grade DeFi.”

Following the announcement, SharpLink’s stock (SBET) rose 1.4% on the day, though it remains down more than 30% since October. The firm plans to pursue similar DeFi yield strategies going forward, reinforcing its view that Ethereum will become the foundation of global financial infrastructure, even as Linea’s total value locked has declined significantly since its token launch.

0.000 SRY$0.00
Khmer Crypto

Comments